នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចកាច់សោរ កម៉ូតូ និងលួចទូរស័ព្ទក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង១០៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចបន្ទប់ជួល ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីលួច (កាច់សោរកម៉ូតូ និងទូរស័ព្ទ) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ មិ សិលា ហៅខ្លា ភេទប្រុស អាយុ២៩ឆ្នាំ។
កម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕






