ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសតែងតាំងថ្នាក់ដឹកនាំ គ.ជ.គ.ម.ថ្មី ចំនួន ៤រូប

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ ជាអនុប្រធាន និងទីប្រឹក្សានៃ គ.ជ.គ.ម សរុបចំនួន ៤រូប។

ក្នុងនោះ ឯកឧត្តម អ៊ុំ សុខ ត្រូវបានតែងតាំង ជាអនុប្រធាន គ.ជ.គ.ម, ឯកឧត្តម ឃុន សុខា និង ឯកឧត្តម គឹម សុវឌ្ឍនា ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋលេខាធិការ និង ឯកឧត្តម សូរ សុជាតិ ជាទីប្រឹក្សា គ.ជ.គ.ម។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំត្រូវពិនិត្យ និងរៀបចំចាត់តាំងប្រគល់ភារកិច្ចឲ្យបានឆាប់ ដើម្បីចូលអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។

លើសពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញដល់សមាសភាពថ្នាក់ដឹកនាំដែលទើបទទួលការតែងតាំងថ្មី ត្រូវសហការយ៉ាងជិតស្និទ្ធ ហើយអនុវត្តតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យមានប្រសិទ្ធភាពផងដែរ៕

You might also like