នគរបាលឃាត់ខ្លួនជនសង្ស័យ ២៤នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ៥ករណីផ្សេងគ្នា

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន២៤នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន០៥ករណីផ្សេងគ្នា។

ការឃាត់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញមុខជនសង្ស័យ២៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០៥ករណីផ្សេងគ្នា ដែលកម្លាំងជំនាញបង្ក្រាបបាន។
ប្រតិបត្តិការបង្ក្រាបជនសង្ស័យខាងលើមានការសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌដង្កោ ដូចខាងក្រោម៖
ករណីទី០១ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភ្លើងស្តប់ទួលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២២:០០នាទី និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១:៥៧នាទី។
ករណីទី០២: អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌ័ពោធិ៍សែនជ័យ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០២:១០នាទី។
ករណីទី០៣: ឆបោកមានស្ថានទម្ងន់ទោស (បន្លំយកប្រាក់ដោយមានការចាត់តាំង) ប្រព្រឹត្តនៅចំណុចផ្ទះលេខផ្ទះលេខ ៩២A ផ្លូវលេខC១១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ។
ករណីទី០៤: ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦។
ករណីទី០៥: ប៉នប៉ងឃាតកម្ម ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៤១B ភូមិជម្ពូវន្ត័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ
២០២៦ វេលាម៉ោង០១:២០នាទី។
ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

You might also like