គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ

ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍ នៃ​គណៈកម្មការ​ការពារ​ទប់​ស្កាត់ និង​បង្ការ​បទ​ល្មើស​ធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានក្រុមប្រចាំការនៅទីបញ្ជាការស្រាល ឃុំពាមបាង ឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និង​លទ្ធ​ផលស្តី​ពី​ការ​ការ​ពារ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រទទួលខុសត្រូវ នារយៈពេលកន្លងទៅជាលទ្ធ​ផលបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ក្នុងឃុំពាមបាង និងឃុំផាត់សណ្តាយ មានការ​ថយ​ចុះ​ ពី៧០% ទៅ ៨០% ព្រមទាំង​បាន​គូស​បញ្ជាក់​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ។
ជាមួយគ្នានោះ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានឡើងអានសេចក្តី ជូន​ដំណឹងស្ដីពីរដូវបិទនេសាទឆ្នាំ ២០២៦ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅ​ខាង​ជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ​។ ជាមួយនេះដែរ លោក ជិន ស៊ីថា ក៏បានបញ្ជាក់បន្ថែមពីឧបករណ៍នេសាទដែល​ប្រជា​នេសាទ​អាចនេសាទបានស្របច្បាប់មានចំនួន ៤៩មុខក្នុងរដូវបិទនេសាទនេះ។
មានប្រសាសន៍ ក្នុងឯកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍ នៃ​គណៈកម្មការការពារទប់ស្កាត់និងបង្ការបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ថ្លែង​អំណរ​គុណ ​ចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបាន​រួម​គ្នា​ក្នុង​ការ​ការពារធនធានមច្ឆជាតិ ដោយបានសហការជាមួយកងកម្លាំងសម្រុះក្នុងការផ្ដល់ព័ត៌មាន និង​ចូលរួមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេល​កន្លង​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ​ធ្វើឲ្យទិន្នផលត្រីបានសម្បូរឡើងវិញ ដែលមជ្ឈដ្ឋាន​ទូទៅមាន​ការកោត​សរសើរ​ដល់​កង​ទ័ព​ដែល​បាន​រួម​ចំណែក​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសា​ទ​ខុស​ច្បាប់ទ​ទួល​បានជោគជ័យក៏ជាទីមោទនៈ ។ លោកឧត្តមសេនីយ៍ទោ បានប្រគល់ភារកិច្ច​ដល់​អាជ្ញាធរ​ដែន​ដីស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផល សូមមេត្តារួមគ្នា​ជាមួយ​កង​កម្លាំង​ចម្រុះ ​បន្តការ​ពារ​ទប់ស្កា​ត់ និង​បង្ក្រាប​បទ​ល្មើស​នេសា​ទ​ខុស​ច្បាប់​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​បន្ថែម​ទៀត ពិសេសប​ន្ត​ការ​ពារ​ឲ្យ​បាន​ឡូត៍​អភិរក្សពូជត្រី​ដើម្បី​រ​ក្សា​ទុក​ឲ្យ​ត្រីព​ង​កូន​នៅ​ក្នុង​រដូវ​វស្សា​ខាងមុខនេះ។ ជាមួយនោះដែរត្រូវរួមគ្នាក្នុងការអនុវត្តឲ្យបានជោគជ័យនៅសេចក្តី ជូនដំណឹង​ស្ដីពី​រដូវបិទការនេសាទឆ្នាំ ២០២៦ ឱ្យមានប្រសិទ្ធភាព៕

You might also like