ការផ្ទុះដ៏សម្បើមក្នុងភូមិមួយនៅមីយ៉ាន់ម៉ា សម្លាប់មនុស្ស ៥៥នាក់ របួសរាប់សិបនាក់
(Reuters)៖ មនុស្សយ៉ាងហោច ៥៥នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជាច្រើននាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ នៅភូមិ Kaung Tat ប្រទេសមីយ៉ាន់ម៉ា ដែលកងទ័ពក្រុមឧទ្ទាមមួយអះអាងថាបង្កការឡើងការផ្ទុះនៅឯអគារមួយដែលមានស្ដុកទុកគ្រឿងផ្ទុះសម្រាប់ប្រើប្រាស់ក្នុងការជីកយករ៉ែ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពឧទ្ទាម Ta’ang National Liberation Army ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងបទឈប់បាញ់ជាមួយយោធាមីយ៉ាន់ម៉ា និងកំពុងគ្រប់គ្រងភូមិ Kaung Tat ស្ថិតនៅក្បែរ ព្រំដែនចិន បាននិយាយថាមានមនុស្សជាច្រើននាក់បានស្លាប់ តែមិនបានបញ្ជាក់ឱ្យច្បាស់ថាស្លាប់ប៉ុន្មាននាក់នោះទេ។
ប៉ុន្តែ សារព័ត៌មាន BBC និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Shwe Phee Myay បានរាយការណ៍ថាមានមនុស្សយ៉ាងហោច ៥៥នាក់បានស្លាប់ ក្នុងនោះរួមមានស្រ្តី ២៥នាក់ និងបុរស ៣០នាក់។ តាមកងទ័ពឧទ្ទាមមីយ៉ាន់ម៉ាដដែល ហេតុការណ៍ខាងលើដែលបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ កំពុងស្ថិតនៅក្រោម ការស៊ើបអង្កេត ហើយអ្នកដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធ ឬទទួលខុសត្រូវលើការផ្ទុះនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់។ ក្រុមឧទ្ទាមបន្ថែមថាផ្ដល់ជំនួយសម្រាប់ ក្រុមគ្រួសារដែលរងផលប៉ះពាល់ត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕






