ឃាត់ខ្លួនផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ប្រភពពីខណ្ឌឬស្សីកែវបានអោយដឹងថា នៅរសៀលថ្ងៃទី ១ខែ មិថុនា ឆ្នាំ ២០២៦ នេះ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានដឹកនាំ មន្រ្តីនគរបាលខណ្ឌ ឬស្សីកែវ ស្ទាក់ឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ ហួរ សុខហេង ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់ ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ ។

ឃាត់ខ្លួននេះបានធ្វេីឡេីងបន្ទាប់ពី គណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងផ្ទះចំនួន ៤ទីតាំងស្ថិតនៅ ភូមិ ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ យប់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ ដោយឃាត់ជនបរទេសបានមួយចំនួន និង ដកហូតវត្ថុតាងរួមមានទូរស័ព្ទដៃ ៣១៣គ្រឿង កុំព្យូទ័រ ៤០គ្រឿង និងសម្ភារមួយចំនួនទៀត ។ ទីតាំងផ្ទះទាំងនេះត្រូវបនគេឹងថាជារបស់លោកឧត្ដមសេនីយ៍ទោ ហួរ សុខហេង ៕

 

You might also like