សាហាវព្រៃផ្សៃម៉្លេះសម្លាប់មនុស្សហេីយរុំជិតហៅតាក់សុីដឹកចេញពីច្បារអំពៅយកទៅដល់ផ្លូវជាតិលេខ៦A

ភ្នំពេញ ៖ សាហាវព្រៃផ្សៃម៉្លេះសម្លាប់មនុស្សហេីយរុំជិតហៅតាក់សុីដឹកចេញពីច្បារអំពៅយកទៅដល់ផ្លូវជាតិលេខ៦អា ចំណុចស្ពានលេខ៤ សម្លាប់អ្នករត់តាក់សុីម្នាក់ទៀត រួចយកសពកប់ក្នុងដីហេីយចាក់សុីម៉ង់ពីលើដើម្បីបំបាត់ភស្តុតាង បន្ទាប់ពីធ្វើសកម្មភាពរួចក៏បេីកទ្បានយកទៅប្លុងចោលនៅកៀនស្វាយ រយៈពេលជិត១០ថ្ងៃហេីយ…!

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃដល់បានម្នាក់ជាជនជាតិចិន និងបក្សពួកប៉ុន្មាននាក់ទៀតកំពុងរត់គេចខ្លួន ខណៈពេលនេះកម្លាំងសមត្ថកិច្ចនិងជំនាញកំពុងកាយសាកសពចេញពីក្នុងដី នៅទីតាំងកេីតហេតុក្នុងភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ទើបមានការភ្ញាក់ផ្អេីលនិងកំពុងកាយយកសាកសព នៅវេលាម៉ោង ១០:២០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នេះ ៕

You might also like