ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)

បន្ទាយមានជ័យ​៖​ អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០២៦លោកឧត្តមសេនីយ៍ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បេីក​កិច្ច​ប្រជុំ​ស្តី​ពី​ការ​បង្កើត​ក្រុម​ការងារ​ដឹកនាំ​ក្រុម​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ស្រាវជ្រាវ​ត្រួត​ពិនិត្យ​និង​បង្រ្កាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams)នៅ​សាល​ប្រជុំ​(ក)​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។
ពិធី​នេះ​មាន​ការ​អញ្ញើញ​ចូលរួម​ពី​លោក​ លោក​ស្រី​ ឧត្ដម​សេនីយ៍​ វរសេនីយ៍​ ស្នងការ​រង​ លោក​នាយ​ នាយ​រង​ការិយាល័យ​ជំនាញ​ លោក​អធិការ​ អធិការ​រង​នគរបាល​ ក្រុង​ ស្រុក​ទាំង​៩ ផង​ដែរ​។
លោក​ឧត្ដមសេនីយ៍​ស្នងការ​បាន​ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams)ត្រូវ​បោសសម្អាត​អោយ​បាន​ស្អាត​លោក​ក៏​បាន​ក្រេីនរំលឹក​ដល់​កង​កម្លាំង​នគរបាល​ទាំង​អស់​ត្រូវ​ គោរព​ច្បាប់​ គោរព​វិន័យ​ យក​ចិត្ត​ទុក​ដាក់​ អនុវត្ត​តួនាទី​ ភារកិច្ច​រដែល​ថ្នាក់​ដឹកនាំ​ចាត់​តាំង​​​ឲ្យ​បាន​ល្អ​ ដេីម្បី​អោយ​ការ​ងារ​អនុវត្ត​ ទទួល​បាន​ជោគជ័យ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព៕

You might also like