ឯកឧត្ដម ភិន វិជ្ជាវឌ្ឍនា បានចុះត្រួតពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគារថ្មី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ភិន វិជ្ជាវឌ្ឍនា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អមដោយមន្ដ្រីបច្ចេកទេស និងតំណាងក្រុមហ៊ុនភាគី”អ្នកទទួលការ” រួមជាមួយនឹងគណៈប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគារថ្មី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។






