រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក

កំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃទីតាំងជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក ដែលមានវត្តមានអញ្ជើញអមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធនានា។

ក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋមន្ត្រីបានចុះពិនិត្យដោយផ្ទាល់នូវទីតាំងមួយចំនួន ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងវាយតម្លៃអំពីសក្ដានុពល ព្រមទាំងលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សំដៅបង្កើតយន្កការតភ្ជាប់ទីផ្សារក្នុងស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនសកម្មភាពពាណិជ្ជកម្មនិងផលិតកម្មក្នុងស្រុក ជាពិសេសបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។

You might also like