ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក បានអនុម័តលើការវិនិយោគជាយុទ្ធសាស្ត្រថ្មីៗចំនួន ២,៥ ប៊ីលានដុល្លារ ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ

នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានប្រកាសថា ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក បានអនុម័តលើការវិនិយោគជាយុទ្ធសាស្ត្រថ្មីៗចំនួន ២,៥ ប៊ីលានដុល្លារ (២.៥០០ លានដុល្លារ) នៅក្នុងប្រទេសមួយចំនួន ដែលមានគោលបំណងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់អាម៉េរិក ពង្រីកការនាំចេញថាមពលរបស់អាម៉េរិក គាំទ្រដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បន្តថា ក្នុងចំណោមគម្រោងដែលបានអនុម័តទាំងនោះ DFC មានផែនការវិនិយោគលើការគាំទ្រដល់ការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ៕

You might also like