កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ៧មករា បន្តចុះរដ្ឋបាលដើម្បីឈានទៅបង្រ្កាបបទល្មើស Online Scams នៅក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យការគ្រប់គ្រង ការស្នាក់នៅប្រមូលផ្ដុំ របស់ជនបរទេស ស្របតាមអនុក្រឹត្យលេខ០៣ នៅតាមសណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ សហគ្រាស និងខ្នងផ្ទះនានា ពិសេស គឺឈានទៅបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានខណ្ឌ៧មករា។
ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ លោក ថេង សុថុល បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ អគារស្នាក់នៅរួមមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ៕

You might also like