ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជំនួបទ្វេរភាគីពិភាក្សាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុនីស្តហូជីមិញ

ទីក្រុងហាណូយ,នៅរសៀលថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នាទីស្នាក់ការកណ្តាលមជ្ឈិមសម្ព័ន្ធយុវជនកុម្មុនីស្តហូជីមិញ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមជំនួបទ្វេរភាគីពិភាក្សាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុនីស្តហូជីមិញ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមវេទិការអនាគតអាស៊ាន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រធានយុវជនគណបក្សថ្នាក់កណ្តាល
និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ដឹកនាំដោយឯកឧត្តម Nguyễn Minh Triết (ង្វៀន មិញ ទ្រៀត) សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈឹមបក្ស លេខាអចិន្ត្រៃយ៍នៃមជ្ឈិមសម្ព័ន្ធយុវជនវៀតណាម និងជាប្រធានមជ្ឈិមសមាគមនិស្សិតវៀតណាម។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តការរវាងយុវជនគណបក្សនៃប្រទេសទាំងពីរអោយកាន់តែមានភាពរឹងមាំបន្ថែមទៀត ក្នុងនាមយុវជនគណបក្សទាំងពីរ គឺជាអ្នកបន្តវេនដ៏មានសក្តានុពល និងជាសសរទ្រូងក្នុងការថែរក្សាទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»
ឱ្យនៅតែមានតម្លៃគង់វង្ស និងរឹងមាំ ។

You might also like