អតីតមេបញ្ជាការយោធភូមិភាគ២ថៃ បានបោះបង់ឯកសណ្ឋានយោធាថៃចោល ដោយជ្រើសរើសយកផ្លូវព្រះធម៌ក្នុងព្រះពុទ្ធសាសនា ដើម្បីគ្រងស្បង់ចីវរ ជាព្រះសង្ឃថៃ
នៅថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ អតីតមេបញ្ជាការយោធភូមិភាគ២ថៃ «Boonsin Padklang» បានបោះបង់ឯកសណ្ឋានយោធាថៃចោល ដោយជ្រើសរើសយកផ្លូវព្រះធម៌ក្នុងព្រះពុទ្ធសាសនា ដើម្បីគ្រងស្បង់ចីវរ ជាព្រះសង្ឃថៃវិញ។
ពាក្យសម្តី ដែលលោកបន្សល់ទុកចុងក្រោយ «សូមឱ្យកុសលផលបុណ្យ ដែលបានធ្វើក្នុងពេលនេះ សូមឱ្យបានជាកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធទាហានថៃ ដែលបានងាប់ ដោយសារអំពើឈ្លានពានលើទឹកដីកម្ពុជា និងសម្លាប់លើទាហានខ្មែរ សម្លាប់លើប្រជាពលរដ្ឋខ្មែរស្លូតត្រង់»។
ទោះបីជាខិតខំប្រឹងប្រែងប្រណិប័តន៍ព្រះធម៌ ដើម្បីឱ្យចាកឆ្ងាយពីផលកម្ម ក៏ផលបាប នៅតែមានអម្រែកធ្ងន់ជាងសម្ពាយបុណ្យ ៕






