សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះស្រង់ស្ថិតិទីតាំងអាជីវកម្ម-សេវាកម្ម និងពាណិជ្ជកម្ម ស្ថិតនៅស្រុកសាមគ្គីមានជ័យ ចំនួន ៧ទីតាំង

កំពង់ឆ្នាំង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ងអនុវត្តតាមទិសដៅការងាររបស់ ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសេដ្ឋី នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានចុះស្រង់ស្ថិតិទីតាំងអាជីវកម្ម-សេវាកម្ម និងពាណិជ្ជកម្ម ស្ថិតនៅ ភូមិស្ពានពោធិ៍ ភូមិចំការស្វាយ និងភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ បានចំនួន ០៧ ទីតាំង។
ក្នុងនោះពុំឃើញមានទីតាំងណាមួយ គ្មានច្បាប់អនុញ្ញាតឡើយ មិនតែប៉ុណ្ណោះមន្រ្តីនគរបាលជំនាញ បានពន្យល់ណែនាំបន្ថែមទៀតពាក់ព័ន្ធការប្រមូលទិញទំនិញចូល ដើម្បីលក់ចែកជូនបងប្អូនប្រជាពលរដ្ឋ គឺត្រូវឲ្យពិនិត្យមើលឲ្យបានច្បាស់លាស់នូវកាលបរិច្ជេទថ្ងៃផលិត ថ្ងៃហួសសុពលភាព និងផលិតផលក្លែងក្លាយគ្រប់ប្រភេទ បើឃើញមានដូចនេះត្រូវរាយការណ៍ជូនមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធឲ្យបានទាន់ពេលវេលាផងដែរ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
You might also like