អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ

កំពត៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះមកសាលាស្រុកបន្ទាយមាស ដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីកម្មសិទ្ធិស្ថិតក្នុងដែនអាជ្ញាបណ្ណ និងដែនសុវត្ថិភាព របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)។
ការចុះមកផ្ទាល់របស់ឯកឧត្ដមអភិបាលខេត្តនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលដោះស្រាយយ៉ាងជោគជ័យ និងមានការឯកភាពគ្នាជាឯកច្ឆន្ទ រវាងភាគីក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៧៣ គ្រួសារ លើការទូទាត់សំណងក្នុងតម្លៃមួយដ៏សមរម្យ ដែលអាចទទួលយកបានទាំងសងខាង។
នៅក្នុងឱកាសនោះដែរ បន្ទាប់ពីការដោះស្រាយត្រូវបានបញ្ចប់ជាស្ថាពរ ប្រជាពលរដ្ឋដែលមានដីកម្មសិទ្ធិទាំងអស់ បានស្ម័គ្រចិត្តយកប្លង់ដីមកប្រគល់ជូន ព្រមទាំងបានទទួលយកថវិកាសំណងពីក្រុមហ៊ុនទៅតាមការព្រមព្រៀង ក្នុងបរិយាកាសរីករាយ៕

You might also like