ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ បង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០៣នាក់

(ខេត្តកំពង់ស្ពឺ) ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី
– នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១១:៣០នាទី បានស្រាវជ្រាវ បង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន នៅចំណុចក្នុងព្រៃខាងកើតភូមិព្រៃរោង ឃុំជង្រុក ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ :
១-ឈ្មោះ សឿន សំភាស់ ហៅឡាំ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិព្រៃរោង ឃុំជង្រុក ស្រុកគងពិសី
២-ឈ្មោះ ម៉ន សុខជា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី
៣-ឈ្មោះ ហ៊ឹម ស្រ៊ុន ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី
ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ០១កញ្ចប់តូច, ជំពាមកៅស៊ូ ០១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីនេះកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

You might also like