ករណីនាំសាច់បង្កកមកពីថៃជាង២១៨តោន ៖ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្សពីរនាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ
ថៅកែ និងអ្នកទទួលខុសត្រូវ ដែលសមត្ថកិច្ចសម្រេចឃាត់ខ្លួនមានឈ្មោះ ភុត ប៊ុនហម ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ជាមេការរបស់ថៅកែឈ្មោះ ចែញ៉ ម្ចាស់ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី១០ មិថុនា ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កក ចំនួន៥ឃ្លាំង នៅខណ្ឌសែនសុខ ឬស្សីកែវ និងព្រែកព្នៅ។ ហើយមាន២ឃ្លាំង នៅខណ្ឌឬស្សីកែវ ចំនួន១ និងព្រែកព្នៅ ចំនួន១ ដែលមានទំនិញសាច់បង្កកមានស្លាកសញ្ញាលើសំបកវេចខ្ចប់អក្សរថៃ សរុបជិត ២២០ តោន៕






