នគរបាលខេត្តមណ្ឌលគិរី បង្រ្កាបជនសង្ស័យចំនួន៧ នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៦នា វេលាម៉ោង ២៣ និង១០ នាទី នៅត្រង់ចំណុចរីស៊តហៃឡេន ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ដោយ មានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក ញើច មិល មេភូមិពូតាំង។
ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងជំនាញនគរបសលនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរមនា បានចុះដល់កន្លែងកើតហេតុ និងបានធ្វើការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិត នៅត្រង់ចំណុចរីស៊តហៃឡេន ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការខាងនេះ សមត្ថកិច្ចជំនាញយើងបានឃាត់ខ្លួនជន សង្ស័យចំនួន៧នាក់ ស្រី៣នាក់ដែលមានរាយឈ្មោះដូចខាងក្រោម៖
១.ជួន ម៉ូនីតា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ ភូមិ៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(+)។
២.វុធ យុទ្ធិកា ភេទស្រី អាយុ១៦ឆ្នាំ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប(+)។
៣.គង់ លក្ខណា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសាឡន ភូមិតាណាក់ ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង(-)។
៤. អ៊ុក ភារុន ភេទប្រុស មុខរបរ ជាងសាឡន សង្កាត់ខណ្ឌឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ(+)។
៥. រ៉ែន វិរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ភូមិលើ ឃុំស្វាយជ្រំ ខ្សាច់កណ្តាល ខេត្តកណ្តាល(+)។
៦. ឃាង រ៉ាទីន ភេទប្រុស អាយុ ២១ឆ្នាំ ជាងទូរសព្ទ័ ភូមិអូរខ្លែងពណ៍ សង្កាត់ប៉ាហាខេត្ត ព្រះវិហារ(+)។
៧. អំ លីហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ភូមិដង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(+)។
-បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលើជនសង្ស័យសរុបចំនួន ៧នាក់ ស្រី ០៣នាក់ ជាលទ្ធផលវិជ្ជមានចំនួន ៦នាក់ ស្រីចំនួន ២នាក់ អវិជ្ជមានចំនួន ១នាក់ ស្រីចំនួន ១នាក់ ។
សមត្ថកិច្ចបានធ្វើការឆែកឆេរ និងចាប់យកសម្ភារះវត្ថុតាងរួមមានដូចខាងក្រោម៖
១. ម្សៅពណ៌ស គ្រឿងញៀនប្រភេទកេតាមីត ១កញ្ចប់តូច ទម្ងន់ ០. ៦ក្រាម (ថ្លឹងទាំងសំបក) ។
២. រថយន្ត ០១គ្រឿង ម៉ាក CHANGAN DEEPAL S05 ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2CK-6733។
៣. ⁠ទូរស័ព្ទ ចំនួន០៦គ្រឿង ( ម៉ាក OPPO ពណ៌ទឹកសមុទ្រ ០១គ្រឿង , ម៉ាក OPPO ពណ៌ទឹកប៊ិច ០១គ្រឿង , ម៉ាក IPHONE ពណ៌ស ០១គ្រឿង , ម៉ាក IPHONE ពណ៌ស្វាយ ០១គ្រឿង , ម៉ាក SAMSUNG ពណ៌ខ្មៅ ០១គ្រឿង , ម៉ាក REDMI ពណ៌ខ្មៅ ០១គ្រឿង ) ។
៤. ⁠កុំព្យូទ័រយួរដៃ ចំនួន ១គ្រឿង ម៉ាក APPLE ពណ៌ទឹកប្រាក់⁠ ។
៥. ⁠ធុងបាស ចំនួន ១គ្រឿង ម៉ាក JBL ពណ៌ខ្មៅ⁠ ។
៦. ⁠អំពូលភ្លើងវិល ចំនួន៣គ្រឿង។
៧. ⁠ក្ដាដាក់ថ្នាំញៀន ចំនួន ១
៨. ⁠បារីអេឡិចត្រូនិច ចំនួន ២ ដើម
៩. ⁠ចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន ៣ វង់ ។
១០.នាឡិការដៃចំនួន ២ គ្រឿង ។
ជនសង្ស័យនេះ ត្រូវបានសមត្ថកិច្ចជំនាញយើងកំពុងកសាងសំណុំរឿងទៅតុលា ការចាត់ការទៅតាមនីតិវិធីច្បាប់៕

You might also like