យុវជនយើងមួយចំនួនកំពុងរងការចាញ់បោក និងអូសទាញពីក្រុមឧក្រិដ្ឋជន ប្រព្រឹត្តបទល្មើស Online Scams
ជាក់ស្តែងយុវតី៣នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចឃាត់ខ្លួន ក្រោយចុះរដ្ឋបាលនៅសង្កាត់ចោមចៅ២ ដោយឃើញពួកគេកំពុងប្រព្រឹត្តបទល្មើស Online Scams កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រៅពីយុវតីទាំង៣នាក់ សម្ភារៈដូចជា Computer ៥គ្រឿង ទូរស័ព្ទដៃបម្រើឲ្យបទល្មើស៣៤គ្រឿង និងសម្ភារមួយចំនួនទៀត។ សូមយុវជនយើង ចៀសឲ្យឆ្ងាយពីបទល្មើសមួយនេះ និងកុំចាញ់បោកការអូសទាញរបស់ពួកឧក្រិដ្ឋជន ៕






