ឃាត់ខ្លួនមនុស្ស ០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ នៅថ្ងៃទី ១២.០៦.២០២៦ យប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានចុះល្បាតក្នុងមូលដ្ឋានទៅដល់ចំណុចច្រកឡឥដ្ឋ ផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃើញឈ្មោះ ចាន់ ថន ភេទប្រុស ជនជាតិខ្មែរ អាយុ ៤៣ ឆ្នាំ កំពុងដើរតាមផ្លូវដោយមានការសង្ស័យក៏បានឃាត់ត្រួតពិនិត្យឃើញថ្នាំញៀន ០១កញ្ចប់ ដាក់ក្នុងកាបូបស្ពាយចំហៀងពណ៌ខ្មៅ ទើបសមត្ថកិច្ចយើងសាកសួរ ហើយឈ្មោះចាន់ ថន បានឆ្លើយសារភាពថាខ្លួនបានទិញថ្នាំមកពីឈ្មោះ លូ លីហួរ ភេទប្រុស អាយុ ២៥ឆ្នាំ នៅម្តុំសំណង់មិនរៀបរយ លុះរហូតដល់វេលាម៉ោង០២:១៥នាទី នាថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចយើងបន្តស្រាវជ្រាវឃើញឈ្មោះលូ លីហួរ ភេទប្រុស កំពុងឈរនៅផ្លូវលំ ក្នុងសំណង់មិនរៀបរយ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ១៣កញ្ចប់ នៅហោប៉ៅខាងឆ្វេង ទើបសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យទាំង ០២នាក់យកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។
– ⁠-ជនសង្ស័យចំនួន ០២នាក់:
– ⁠១/ ឈ្មោះ ចាន់ ថន ភេទប្រុស ជនជាតិខ្មែរ អាយុ ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
– ⁠២/ឈ្មោះ លូ លីហួរ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សំណង់មិនរៀបរយ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
-វត្ថុតាងចាប់យក: គ្រឿងញៀនចំនួន ១៤ កញ្ចប់ថង់, កាបូបខ្មៅចំនួន ០១។
ជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like