ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤

បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាល នៃ ណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក ក្រុម ប្រឹក្សា ខេត្ត មន្ត្រីក្រោមឱវាទ ប្រារព្ធ ធ្វើ ឡើង នៅសាលប្រជុំ ក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនោះដែរ គណៈអភិបាល និងក្រុមប្រឹក្សាខេត្តក៏បានធ្វើការពិភាក្សា ការរៀបចំរចនាសម្ព័ន្ធបន្ថែមក្រោយមានការផ្លាស់ប្តូរគណៈអភិបាលរងខេត្តមួយរូប និងបានពិភាក្សាអំពីការផ្ទេរតួនាទីភារកិច្ចរបស់មន្ត្រីក្រោមឱវាទ ដើម្បីបំពេញរចនាសម្ព័ន្ធបន្ថែមនៅរដ្ឋបាលខេត្ត ដោយការផ្លាស់ប្តូរ ផ្ទេរភារកិច្ចមន្ត្រីមួយចំនួន ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ពិសេសទៅលើកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ។
តាមរយៈនៃការផ្លាស់ប្ដូរតួនាទីមន្ត្រីក្រោមឱវាទ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ផងដែរថា ការផ្ទេរភារកិច្ចរបស់មន្ត្រីរាជការ គឺជាការលើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព ពង្រឹងនូវប្រសិទ្ធភាពការងាររបស់អង្គភាព ដោយផ្តោតសំខាន់លេីការផ្តល់សេវាសាធារណៈ ដល់ប្រជាពលដ្ឋ ប្រកបដោយប្រសិទ្ធភាពលឿន រហ័ស។
សូមបញ្ជាក់ថា កិច្ចប្រជុំផ្តោតសំខាន់លេីរបៀបវារៈទី១ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបការងារ ជូនគណៈអភិបាលខេត្ត, និងរបៀបវារៈទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង ការស្នើសុំផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត៕

You might also like