អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី តាមរយៈគណៈបញ្ជាការកងឯកភាពស្រុកកូនមុំ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះបង្ក្រាបឡធ្យូងជិត ១០០ឡដែលគ្មានច្បាប់អនុញ្ញាត ក្បែរតំបន់ការពារធម្មជាតិ មានទីតាំងជាប់នឹងព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ គួរបញ្ជាក់ផងដែរថា ឡធ្យូងដែលគ្មានច្បាប់អនុញ្ញាត គឺជាកត្តាចម្បងមួយ ដែលនាំឱ្យមានសកម្មភាពជំរុញឱ្យមានការដាក់សម្ពាធលើព្រៃឈើ និងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ជាមួយការចុះបង្ក្រាបនេពេលនេះអាជ្ញារធរនិងបន្តទប់ស្កាត់មិនឱ្យមានឡធ្យូងខុសច្បាប់កើតឡើងផងផងដែរ។
ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដែលបានចូលរួមសហការ ជំរុញចលនាពន្លកបៃតង បន្តអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាជំរុញការដាំស្តារ និងពង្រីកគម្របបៃតងក្នុងសហគមន៍ ដើម្បីបរិស្ថានស្រស់ស្អាត និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ក្រសួងសូមស្នើឱ្យមានការចូលរួមបន្តសហការចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតអាទិភាពទៅលើសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ចំពោះភាព «បៃតង» ក្រសួងបរិស្ថានបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានធ្វើការតាមដានការទន្ទ្រានដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិ តាមរយៈរូបភាពផ្កាយរណប និងដ្រូន។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ក្នុងគោលបំណងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជំរុញចលនាដាំដើមឈើ សំដៅពង្រីកគម្របបៃតង។ កន្លងមកនេះក្រសួងបរិស្ថាន បានសាងសង់ថ្នាល​បណ្តុះ​កូន​ឈើថ្នាក់តំបន់ចំនួន ៥កន្លែង និងជំរុញការបណ្តុះកូនឈើនៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស ដើម្បីបណ្តុះកូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហកទៅដាំបង្កើនគម្របបៃតងនៅតាមមញលដ្ឋាននិងដាំស្តារព្រៃនៅតាមសហគមន៍។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនប្រជាពលរដ្ឋ តាមរយៈពិព័រណ៍ «ពន្លកបៃតង» ចំនួន៥លានដើម ក្នុងនោះមានកូនត្នោតចំនួនជាង១លានដើម ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុននេះ នៅបរិវេណមុខទីស្តីការក្រសួងបរិស្ថាន។

You might also like