សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ​នៃអង្គការសហប្រតិបត្តិការ​សៀងហៃ

(រុស្ស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការ​សៀងហៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ទីដែលសម្តេចនាយករដ្ឋមន្ត្រីកំពុងចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបទំនាក់ទំនងរុស្ស៊ី-អាស៊ាន លើកទី៣៥៕

You might also like