ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក និងជាព្រះប្រធានកិត្តិយសនៃសហគមន៍ The Olave Baden-Powell Society (OB-PS) បានផ្ញើព្រះរាជសារថ្វាយព្រះពរ ដោយសម្តែងនូវព្រះរាជហឫទ័យគោរព ស្រឡាញ់ និងជូនពរយ៉ាងកក់ក្តៅបំផុត ថ្វាយជូនចំពោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ។
នៅក្នុងព្រះរាជសារ ព្រះអង្គម្ចាស់ក្សត្រី Benedikte បានថ្វាយព្រះពរឱ្យ សម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះរាជសុភមង្គល និងព្រះរាជកិត្តិយសដ៏ឧត្តុង្គឧត្តម ជានិច្ចនិរន្តរ៍។
ព្រះអង្គម្ចាស់ក្សត្រី Benedikte ក៏បានសម្តែងនូវការគោរព និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបានគូសបញ្ជាក់អំពីចំណងមិត្តភាព និងសេចក្តីរាប់អានដ៏ល្អប្រសើរ ដែលតែងមានរវាងព្រះអង្គ និងព្រះរាជវង្សានុវង្សកម្ពុជា ក៏ដូចជាចលនាកាយឫទ្ធិនារីនៅកម្






