អតីតចៅអធិការវត្តសង្កែ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានគេរាយការណ៍ថា បានដោះស្បង់ចីវរវេចបង្វិចរត់ឡើងរថយន្ត គេចខ្លួនចេញពីវត្តបាត់ទៅហើយ

ខេត្តព្រៃវែង ៖ អតីតចៅអធិការវត្តសង្កែ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានគេរាយការណ៍ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានដោះស្បង់ចីវរវេចបង្វិចរត់ឡើងរថយន្តគេចខ្លួនចេញពីវត្តបាត់ទៅហើយ បន្ទាប់ពីមានការបែកធ្លាយឃ្លីបវីដេអូមួយ ត្រូវបានចែកចាយតៗគ្នា ស្តីពីសកម្មភាពរបស់អតីតចៅអធិការវត្តនោះ បង្ហាញប្រដាប់ភេទ និងសាសងឱ្យស្រីស្នេហ៍មើល ។
ទាក់ទិនរឿងរ៉ាវនេះ ត្រូវបានលោក ឆាន សុផា មេឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង បញ្ជាក់ថា ចៅអធិការវត្តសង្កែ ពិតជាបានចាកចេញពីវត្តប្រាកដមែ ត្តសង្កែ ដើម្បីសួរនាំអតីតចៅអធិការតាមបណ្តឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែនៅពេលអាជ្ញាធរនិងសមត្ថកិច្ចកំពុងធ្វើការនេះ លោក ណែម វុទ្ធី អតីតចៅអធិការវត្តបានដោះស្បង់ចីវរឡើងជិះរថយន្តគេចខ្លួនបាត់ទៅ ។ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបាននិងកំពុងមានចំណាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 

You might also like