ស្ត្រីម្នាក់ស្លាប់ និងមនុស្ស១.៧០០ នាក់ត្រូវបានជម្លៀសក្នុងអគ្គិភ័យលើសណ្ឋាគារឆ្នេរសុមុទ្រនៅសាធារណរដ្ឋដូមីនីក

ក្រុមអាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃសុក្រថា ស្ត្រីម្នាក់បានស្លាប់ និងភ្ញៀវទេសចរជិត ១.៧០០ នាក់ត្រូវបានជម្លៀសចេញដោយសារតែអគ្គិភ័យដ៏ធំមួយនៅសណ្ឋាគារមួយក្នុងរមណីយដ្ឋានឆ្នេរសមុទ្រ Bayahibe នៃប្រទេសសាធារណរដ្ឋដូមីនីក។
សេវាសង្គ្រោះបន្ទាន់ DAEH បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជនរងគ្រោះឈ្មោះ Francesca Valentino ជាស្ត្រីជនជាតិអ៊ីតាលីអាយុ ៤៦ ឆ្នាំ បានស្លាប់ក្នុងអគ្គិភ័យនៅសណ្ឋាគារ Viva Wyndham Dominicus Beach។
DAEH បាននិយាយថា មនុស្សបីនាក់ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព និងប្រាំមួយនាក់ផ្សេងទៀតត្រូវបានព្យាបាលនៅនឹងកន្លែង។ អ្នកដែលរងផលប៉ះពាល់រួមមានភ្ញៀវ អ្នកទេសចរ និងអ្នកឆ្លើយតបបន្ទាន់។
វីដេអូដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីផ្សែងខ្មៅហុយឡើងពីលើឆ្នេរសមុទ្រការ៉ាអ៊ីព ខណៈដែលអណ្តាតភ្លើងបានឆាបឆេះដំបូលធ្វើពីចំបើងរបស់រមណីយដ្ឋាននេះ។
មជ្ឈមណ្ឌលប្រតិបត្តិការបាននិយាយថា អគ្គិភ័យត្រូវបានគ្រប់គ្រង ប៉ុន្តែមូលហេតុនាំឲ្យមានគ្រោះអគ្គិភ័យនេះនៅតែកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ៕

You might also like