សមត្ថកិច្ចខេត្តកំពង់ស្ពឺបន្តស្វែងរកម្ចាស់ម៉ូតូ១គ្រឿងដែលសរសេរសំបុត្រ១ច្បាប់ទុកជូនគ្រួសារថាលារហូតហើយ

ខេត្តកំពង់ស្ពឺ ៖ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះ ការរុករកបានឈានចូលដល់ថ្ងៃទី៣ ហើយ ។ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ចូលដល់ថៃ្ងទី៣ នៃការរុករករហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានបន្ដបេសកកម្មស្វែងរកម្ចាស់ម៉ូតូមួយគ្រឿង ម៉ាក ADV ផ្លាកលេខ ភ្នំពេញ 1LE-9373 ដែលបានសរសេរសំបុត្រមួយច្បាប់ទុកជូនក្រុមគ្រួសារថា លារហូតហើយ និងបន្សល់សម្ភារៈមួយចំនួនទុកជាមួយម៉ូតូនៅចំណុច រមណីយដ្ឋានទេសចរណ៍គិរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច «ឧទ្យានជាតិគីរីរម្យ» ។
បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចនគរបាល នៅល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដែលបានកំពុងតែស្វែងរកជាមួយក្រុមគ្រួសារថា បានរកឃើញស្បែកជើងមួយគូ និងតង់ ដែលបានបោះនៅជិតម្ដុំថ្មលយ តែមិនទាន់ប្រទះឃើញបុរសនោះទេ កម្លាំងកំពុងតែបន្ដរុករកបន្ថែមទៀត សូមព្រះមេត្ដា ជួយអោយបុរសខាងលើនៅរស់រានមានជីវិត ។
គួរបញ្ជាក់ថា សមត្ថកិច្ចប្រទះឃើញម៉ូតូ១គ្រឿង ចន្លោះម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១៩ខែមិថុនាក្នុងនោះម៉ូតូ១ គ្រឿងម៉ាក ADV ពាក់ផ្លាកលេខភ្នំពេញ 1LE- 9373 និងមួកសុវត្ថិភាពនៅជាប់កញ្ចក់ គ្មានម្ចាស់ ស្ថិតនៅចំណុចផ្លូវលំបំបែកជាបី ទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើរំបន់ឧទ្យានជាតិគីរីរម្យ ហើយបានរាយការណ៍ទៅអធិការនគរបាលស្រុកភ្នំស្រួច មកពិនិត្យ។
ក្រោយការឆែកក្នុងម៉ូតូ កម្លាំងសមត្ថកិច្ចរកឃើញមានសម្ភារជាប់ម៉ូតូ នៅក្រោមកែបម៉ូតូមាន កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហម១ កូនកាបូបដាក់ លុយពណ៌ខ្មៅ១ ស្បែកជើងប៊ូពណ៌ខ្មៅ ១គូម៉ាកLV ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១ ទូរស័ព្ទ១គ្រឿង ម៉ាកIPhone ពណ៌ស អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៦ មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម៕

You might also like