ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពដាក់ថ្នាំសណ្ដំលួចម៉ូតូ
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅត្រង់ចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណី លួច(ដាក់ថ្នាំសណ្ដំលួចម៉ូតូ) កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ ទីក្រុងបាក់ខែង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិក្រាំងពង្រ ឃុំវល្លិ៍.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ ពេជ្រ លាភ ហៅ លីលួង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ។
-ឈ្មោះ ម៉ាល់ ស៊ីណាត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ។
-ឈ្មោះ ចឺម ចន ហៅ ជេម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដា ស្កូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១M-៣១២០ (បានប្រគល់ជូនជនរងគ្រោះ)
-ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១Z-៦០៥៣ (បានប្រគល់ជូនជនរងគ្រោះ)។
កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីបន្តតាមនីតិវិធី៕






