Lionel Messi ទាត់បញ្ចូលទីពីរគ្រាប់តែឯងជួយឱ្យអាហ្សង់ទីនឈ្នះអូទ្រីស និងឡើងទៅវគ្គ៣២ក្រុមចុងក្រោយ ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក២០២៦ព្រឹកថ្ងៃអង្គារ៍នេះ នៅតិចសាស សហរដ្ឋអាមេរិក។

ពេលនេះ Messi កំពុងក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ ដល់ទៅ៥គ្រាប់ ក្រោយលេងបាន២ប្រកួត។

លើសពីនេះ គ្រាប់បាល់ទាំងពីរនេះ ធ្វើឱ្យ Messi មាន១៨គ្រាប់ក្នុងបាល់ទាត់ពិភពលោក និងបំបែកកំណត់ត្រាគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដែលបន្សល់ដោយកីឡាករអាល្លឺម៉ង់ Miroslave Klose (១៦គ្រាប់)៕

 

You might also like