សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន ៣កន្លែងនៅក្រុងព្រះសីហនុ ប្រទះឃើញទូហ្គេមបាញ់ត្រី វត្ថុសង្ស័យគ្រឿងញៀន និងជនបរទេសខ្វះឯកសារ
ព្រះសីហនុ៖ តាមព័ត៌មានដែលអង្គភាពយើងទទួលបាន សមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានចុះត្រួតពិនិត្យទីតាំងចំនួន ៣កន្លែង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
ប្រភពដដែលបានឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្យ សមត្ថកិច្ចបានប្រទះឃើញទូហ្គេមបាញ់ត្រី និងទូចាក់បៀរនៅទីតាំងមួយដែលស្ថិតក្នុងបរិវេណកាស៊ីណូមានអាជ្ញាបណ្ណ។ នៅទីតាំងមួយផ្សេងទៀត ដែលធ្លាប់មានព័ត៌មានសង្ស័យពាក់ព័ន្ធនឹងទូហ្គេមបាញ់ត្រី សមត្ថកិច្ចពុំបានរកឃើញវត្ថុតាង ខណៈអ្នកគ្រប់គ្រងអះអាងថា សម្ភារទាំងនោះត្រូវបានដឹកយកចេញមុនការចុះត្រួតពិនិត្យ។
ដោយឡែក នៅសណ្ឋាគារអន្តរជាតិតោពីរ សមត្ថកិច្ចបានប្រទះឃើញទូហ្គេមបាញ់ត្រី ១គ្រឿង និងវត្ថុសង្ស័យជាសារធាតុញៀន រួមទាំងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ស្នាក់នៅមួយ។ ព័ត៌មានបឋមក៏បានឱ្យដឹងដែរថា មានជនបរទេសមួយចំនួនពុំមានឯកសារស្នាក់នៅត្រឹមត្រូវ ៕






