បុរសម្នាក់ សម្រេចចិត្តលោតទឹកពីលើស្ពានជ្រោយចង្វារ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ នៅ រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ លើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះ ត្រូវបានគេសង្ស័យថា មានភាពតានតឹង និងពិបាកចិត្តដោយសារជំងឺប្រចាំកាយមុនពេលកើតហេតុ រូបគាត់បានលាប្រពន្ធ និងកូន មុននឹងធ្វើដំណើរទៅកាន់ស្ពានជ្រោយចង្វារ។ ប្រពន្ធបានព្យាយាមជិះម៉ូតូដេញតាមពីក្រោយ ដើម្បីឃាត់ ប៉ុន្តែពេលមកដល់លើស្ពាន ស្រាប់តែឃើញប្តីលោតចូលទឹកបាត់ទៅហើយ ធ្វើឱ្យស្ត្រីជាប្រពន្ធស្រែកយំទ្រហោយ៉ាងក្តុកក្តួល។

ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានរាយការណ៍ទៅសមត្ថកិច្ច និងក្រុមសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ។

ប្រតិបត្តិការស្វែងរកនៅតែបន្ត ខណៈលទ្ធផលយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ៕

You might also like