ចាប់ខ្លួនជនជាតិចិន៥នាក់ ដកហូតកាំភ្លើងខ្លី ១ដើម និងសម្ភារបម្រើ Onlin Scams
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំប្រតិបត្តិការផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ឣគ្គស្នងការរងនគរបាលជាតិ និងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ព្រមទាំងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត កម្លាំងចម្រុះបានចុះប្រតិបត្តិការដេញស្ទាក់ចាប់រថយន្តចំនួន០២គ្រឿងដែលបានបុកសមត្ថកិច្ច ហើយរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពីចំណុចម្ដុំមុខវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ចំណុចតំបន់សេដ្ឋកិច្ចពិសេសសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបកម្លាំងចម្រុះឃាត់រថយន្តខាងលើបានជាបន្តបន្ទាប់បានចំនួន០២គ្រឿង។
ជាលទ្ធផលៈកម្លាំងជំនាញបានឃាត់ជជនសង្ស័យចំនួន០៥នាក់(ប្រុស) រួមមាន ៖
១.ឈ្មោះ LI RUI ភេទប្រុស អាយុ៣០ឆ្នាំ (០៤.០៨.១៩៩៦) ជនជាតិចិន
២.ឈ្មោះ WANG BO XIN ហៅក្រៅ អាយ៉ុន ភេទប្រុស អាយុ២៨ឆ្នាំ (២០.០៦.១៩៩៨) ជនជាតិចិន
៣.ឈ្មោះ WANG YUAN ភេទប្រុស អាយុ៣០ឆ្នាំ (៣០.១២.១៩៩៦) ជនជាតិចិន
៤.ឈ្មោះ ZHANG CHENG SHEN ភេទប្រុស អាយុ៣៤ឆ្នាំ (១៤.០៥.១៩៩២) ជនជាតិចិន
៥.ឈ្មោះ ZHANG MING XUAN ភេទប្រុស អាយុ៣០ឆ្នាំ (១៩.០២.១៩៩៦) ជនជាតិចិន។
វត្ថុតាងរួមមាន ៖
១.រថយន្តម៉ាក GAC GN8 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 2CH-2388 ចំនួន០១គ្រឿង ក្នុងនោះកម្លាំងជំនាញបានរកឃើញសម្ភារវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា រួមមាន ៖ -ទូរស័ព្ទដៃចម្រុះ ចំនួន១៥៥គ្រឿង, -ធុង CPU ចំនួន០១គ្រឿង, -ម៉ូនីទ័រ (MONITOR) ចំនួន០២គ្រឿង, -កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន០១គ្រឿង, -ផ្លាស់ (FLASH) ចំនួន០៥គ្រឿង។
២.រថយន្តម៉ាក GAC GN8 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ កម្ពុជា D.D.0168 ចំនួន០១គ្រឿង ក្នុងនោះកម្លាំងជំនាញបានរកឃើញសម្ភារវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា រួមមាន ៖ -កាំភ្លើងខ្លីម៉ាក ZORAKI MOD 914-T លេខតួ A3YZR11YS01-2101918 ចំនួន០១ដើម បង់ចំនួន០១ (គ្រាប់ចំនួន០៧គ្រាប់), -ដំបងដែករលាស់ ចំនួន០១ដើម។
សម្ភារផ្ទាល់ខ្លួន ៖
១.ទូរស័ព្ទដៃម៉ាក (IPHONE 17 PRO MAX) ពណ៌ស (IMEI 35 954752 074495 1) ចំនួន០១គ្រឿង
២.ទូរស័ព្ទដៃម៉ាក (IPHONE 14 PRO MAX) ពណ៌ខ្មៅ (IMEI 35 038775 864527 6) ចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធីអនៅអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕






