សកម្មភាពរបស់ប្រជាពលរដ្ឋនៅភូមិរង់ចាំ កំពុងដាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីសម្រាលជីវភាព

(បន្ទាយមានជ័យ) សកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលកំពុងដាំបន្លែបង្កា និងចិញ្ចឹមសត្វដើម្បីជួយសម្រាលជីវភាព របស់ពួកគាត់។

សូមបញ្ជាក់ថា ភូមិរង់ចាំ ជាឈ្មោះភូមិថ្មីដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើដាក់ឈ្មោះដូច្នេះកាលពីពេលថ្មីៗនេះ។

ភូមិនេះ គឺជាតំបន់សុវត្ថិភាពដែលបងប្អូនប្រជាពលរដ្ឋភៀសសឹកពីសង្គ្រាមឈ្លានពានថៃ កំពុងរស់នៅជាបណ្តោះអាសន្ន បន្ទាប់ពីភូមិឋានរបស់ពួកគាត់ត្រូវបានបំផ្លិចបំផ្លាញ និងដាក់ទូកុងតឺន័រ ព្រមទាំងរាយបន្លាលួស ដោយកងកម្លាំងថៃ ក្រោយពីបទឈប់បាញ់ចូលជាធរមាន។

You might also like