ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចម៉ូតូ ស្ថិតនៅតាមបណ្ដោយ ផ្លូវបេតុងថ្មី ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍ នេះ បាន បង្ក ការ ភ្ញាក់ ផ្អើល កាលពីយប់ ត្រូវ និង ថ្ងៃ ទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយ ផ្លូវបេតុងថ្មី ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។

ជនសង្ស័យ ម្នាក់ ត្រូវ បាន ប្រជាពលរដ្ឋ និង ម្ចាក់ ម៉ូតូ ឃាត់ ខ្លួន បាន បន្ទាប់ ពី ជនសង្ស័យ បានធ្វេីសកម្មភាព ខ្ចីម៉ូតូជនរងគ្រោះប្រាប់ថា ទៅផ្សារដើម្បីទិញម្ហូប ហេីយបានជិះទៅបាត់ស្រមោលតែមង្ត។

ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាជនសង្ស័យ ម្នាក់ ត្រូវ បាន ប្រជាពលរដ្ឋ និង ម្ចាក់ ម៉ូតូ ឃាត់ ខ្លួន បាន បន្ទាប់ ពី ជនសង្ស័យ ខាង លេី បានធ្វេីសកម្មភាព ខ្ចីម៉ូតូជនរងគ្រោះប្រាប់ថាទៅផ្សារដើម្បីទិញម្ហូប ហេីយបានជិះទៅបាត់ស្រមោល កាល ពី ថ្ងៃ ទី ២១ ខែមិថុនា រហូត ដល់ ថ្ងៃ ទី ២៦ ជនសង្ស័យ ខាង លេីបានទៅខ្ចីម៉ូតូអ្នកធ្វើការជាមួយគ្នាមួយគ្រឿងទៀត យកទៅ បាត់ស្រមោល ដូច គ្នា ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់ ប៉ុស្តិ៍ ទួលសង្កែ ទី ១ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

You might also like