គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័បុកប៉ះជាមួយម៉ូតូតាមផ្លូវជាតិលេខ៤ បណ្តាលឱ្យបុរសម្នាក់ស្លាប់ ស្ត្រីម្នាក់របួសធ្ងន់

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ ស្ត្រីម្នាក់ទៀតរបួសធ្ងន់( ជាកម្មករ-កម្មការីនី) ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័បុកប៉ះជាមួយម៉ូតូជនរងគ្រោះ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតក្នុងភូមិគីរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ។
របាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង រវាងរថយន្តកុងតឺនរ័០១គ្រឿងរេចង្កូតទៅខាងស្តាំដៃ រួចក៏បុកម៉ូតូ០១គ្រឿងដែលឈប់បញ្រ្ចាសផ្លូវ ក្នុងទិសដៅផ្ទុយគ្នា។ របាយការណ៍បញ្ជាក់ថា រថយន្តទិសដៅ ព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បេីកបរដោយឈ្មោះ ហេង ករុណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម។
ចំណែកភាគីខាងម៉ូតូ បេីកបរដោយឈ្មោះ ធឿកគឹម លាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិចំប៉ាសុខ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងអ្នករួមដំណេីរជាមួយម្នាក់ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិបុស្ស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ហេតុការណ៍នេះបណ្តាលឲ្យឈ្មោះ ធឿក គឹមលាង ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកបេីកបរម៉ូតូរបួសធ្ងន់ក្រោយមកបានស្លាប់ និងឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ អ្នករួមដំណេីរលើម៉ូតូរងរបួសធ្ងន់កំពុងទទួលការព្យាបាល។
ក្រោយពេលកេីតហេតុផ្នែកជំនាញបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចំណែកអ្នកបេីកបររថយន្ត ត្រូវបាននគរបាលឃាត់ខ្លួន ចាត់ចែងសំណុំរឿងតាមនីតិវិធី៕

You might also like