សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធី “អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)”
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធី “អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស – និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤” នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សូំបញ្ជាក់ថា អង្គការ PSE កំពុងអនុវត្តគម្រោងកម្មវិធីសំខាន់ៗចំនួន ៦ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ រួមមាន៖ ការផ្តល់អាហារ ការការពារ និងការស្នាក់នៅ ការព្យាបាលសុខភាព ការជួយទំនុកបម្រុងជីវភាពគ្រួសារ កម្មវិធីអប់រំចំណេះទូទៅ និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ។















