គោយន្តកន្ត្រៃដឹកឈេី ពីរគ្រឿង ត្រូវបានបង្ក្រាប សកម្មភាពក្រុមបំផ្លាញព្រៃឈើនៅតែអាចកាត់ច្រៀកដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ចេញពីតំបន់ព្រៃឡង់

កំពង់ធំ÷ គោយន្តកន្ត្រៃដឹកឈេី ពីរគ្រឿងត្រូវបានបង្ក្រាបក្រោយពីមានការចង្អុលបង្ហាញបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ សកម្មភាពក្រុមបំផ្លាញព្រៃឈើនៅតែអាចកាត់ច្រៀកដឹកជញ្ជូនតាមគោយន្តកន្ត្រៃចេញពីតំបន់ព្រៃឡង់បានយ៉ាងរលូនចេញពីតំបន់ព្រះអាទិត្យឆ្លងកាត់សហគមន៍អូរក្រញូងទៅទម្លាក់នៅភូមិជាំស្វាយ រួចចែកចាយបន្ត ដោយមិនរំខានមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើនោះឡើយ ។

ប្រជាពលរដ្ឋនៅភូមិក្បែរនោះមានការងឿងឆ្ងល់ថាអ្នកនៅពីក្រោយខ្នង ម្ចាស់ឈើនោះជានរណាហេតុអ្វីបានជាដឹកឈើចេញពីព្រៃឡងបានស្រួលម៉្លេះ ឬក៏ម្ចាស់ឈើនោះចេះមន្តអាគមបំបាំងកាយគោយន្តដឹកឈើទាំងនោះ? សារព័ត៌មានសូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ស្រាវជ្រាវរកម្ចាស់ឈើទាំងពីរគោយន្តនោះអនុវត្តតាមផ្លូវច្បាប់ បើបណ្ដែតបណ្ដោយឱ្យបុគ្គលនេះនៅតែបន្តធ្វើព្យុះធ្វើភ្លៀងបានទៀតនោះ ព្រៃឈើនិងរលាយចាក់ជាមិនខាន ៕

You might also like