សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថារូបភាពមួយសន្លឹក ដែលថតក្នុងឆ្នាំ១៩៩០ ពិតជានៅខេត្តបាត់ដំបងថ្ងៃ១៥ មីនា ១៩៩០ មែន
(ភ្នំពេញ)៖ តាមរយៈ Channel CoolApp ផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា រូបថតមួយសន្លឹកដែលថតក្នុងឆ្នាំ១៩៩០ ហើយត្រូវបានសម្តេចបង្ហោះកាលពីយប់មិញ គឺពិតជាថតនៅខេត្តបាត់ដំបងថ្ងៃ១៥ មីនា ១៩៩០ មែន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «តាមអ្នកស្រាវជ្រាវរូបថតនេះពិតជានៅខេត្តបាត់ដំបងថ្ងៃ១៥ មីនា ១៩៩០មែន។ ក្នុងរូបភាពសម្លៀកបំពាក់ដដែលចុះពិនិត្យខ្សែក្រវ៉ាត់ការពារក្រុងពេលព្រឹក បន្ទាប់មកចូលពិនិត្យរោងចក្រផលិតបាវក្រចៅដូនទាវ នៅខេត្តបាត់ដំបង។
ខ្ញុំសូមកែតម្រូវអំពីរដ្ឋមន្ត្រីការពារជាតិ
១៩៨២ ដល់ ១៩៨៥ បង ប៊ូ ថង
១៩៨៥ ដល់ ១៩៨៨ ឯកឧត្តម កុយ ប៊ុនថា
១៩៨៨ ដល់ ២០២៣ សម្តេច ទៀ បាញ់»៕






