កម្លាំងស្រាវជ្រាវគ្រឿងញៀនអាវុធហត្ថស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បាត់ដំបង៖ នៅវេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំង មូលដ្ឋាន អ.ហ ស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ :
១.ឈ្មោះ ជុំ រក្សា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិវាលវង្ស ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២.ឈិន សុីណា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
៣.ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ៣៧ឆ្នាំមុខរបរ កម្មករ រស់នៅភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
៤.ឈ្មោះ ឈិន នាង ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
+វត្ថុតាងដកហូត
១.ទូរស័ព្ទ ចំនួន ០២គ្រឿង។
២.កាំបិត ចំនួន ០១ដើម។
៣.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធី ។






