សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍សរសើររសជាតិកាហ្វេរតនគិរី មានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។ ក្រោយបានសាកភ្លក់រសជាតិកាហ្វេដែលបានដាំនៅក្នុងខេត្តនៃភាគឥសាន្តនេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ក៏មានប្រសាសន៍ដែរថា សូមងាកមកភ្លក់រសជាតិកាហ្វេក្នុងស្រុករបស់យើង កុំផឹកតែកាហ្វេរសជាតិរបស់ប្រទេសដទៃ ខណៈនៅក្នុងស្រុកក៏មានសក្កានុពលនិងមានផលិតផលល្អរបស់ខ្មែរអាចធ្វើបាន។ សម្តេចតេជោ បានបញ្ជាក់ថា ទៅដល់ខេត្តមណ្ឌលគិរី សម្តេចភ្លក់រសជាតិកាហ្វេមណ្ឌលគិរី និងមកដល់ខេត្តរតនគិរី សម្តេចភ្លក់រសជាតិកាហ្វេរតនគិរី។






