ជនសង្ស័យគ្រឿងញៀនជនបរទេសប្រុសស្រី៤នាក់ សមត្ថកិច្ចឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃខេត្តស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនសង្ស័យជាជនបរទេសប្រុស ស្រីចំនួន៤នាក់
សមត្ថកិច្ចបន្តថាៈអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កេីត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៦លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនសង្ស័យជាជនបរទេសប្រុសស្រីចំនួន៤នាក់នៅចំនុចផ្លូវលំ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។
លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានអោយដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ១. ឈ្មោះ Hendry Wijaya Asen ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី នឹងដកហូតវត្ថុតាង៖ ថ្នាំញៀនម៉ាទឹកកក ចំនួន០២កូនថង់ ,ក្បាលPod K ចំនួន៣០កញ្ចប់ នឹងទូរស័ព្ទដៃចំនួន០១គ្រឿង,
២.ឈ្មោះ Han DongSheng ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន នឹងដកហូតវត្ថុតាង៖ ក្បាលPod K ចំនួន២៣កញ្ចប់ នឹងទូរស័ព្ទដៃចំនួន០១គ្រឿង រថយន្តចំនួន១គ្រឿង។
៣.ឈ្មោះ Man Yigui ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន,
៤.ឈ្មោះ Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ(ជាអ្នកស្នាក់នៅក្នុងផ្ទះជាមួយ), នឹងបានត្រួតពិនិត្យក្នុងបន្ទប់ទី២ ឃើញមាន៖ជញ្ជីងចំនួន១ ម៉ាស៊ីនបារីអេឡិចត្រូនិច្ចចំនួន០៧ និងសម្បកថង់មួយចំនួន បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យ នឹងវត្ថុតាងខាងលើមកការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើនីតិវិធីបន្ត នឹងបានធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ចំនួន៣នាក់ ភេទប្រុស, ចំណែក ឈ្មោះ Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ លទ្ធផល អវិជ្ជមាន (–)។ ជនសសង្ស័យរួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

You might also like