ជនសង្ស័យ ៣នាក់ ត្រូវកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ,សមគំនិត និងទទួលផលចោរកម្ម
ខេត្រព្រះសីហនុ÷ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ,លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ លោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេ បញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវពត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស- ស្រី ចំនួន០៣នាក់ (ស្រី០១នាក់) រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណី : (លួចមានស្ថានទម្ងន់ទោស ,សមគំនិត និងទទួលផលចោរកម្ម) ដើម្បីបន្តនីតិវិធីច្បាប់។
ជនសង្ស័យទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ Li Wen Long អាយុ២៦ឆ្នាំ ភេទប្រុស ជនជាតិចិន , ២- ឈ្មោះ ឌឹម ស្រីពៅ អាយុ២៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរនិង៣- ឈ្មោះ សីហា សុីយ៉ានុត អាយុ ៣០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ។
ដកហូតវត្ថុតាងបានរួមមាន : ១- LapTop ម៉ាក Asus ចំនួន ០១គ្រឿង , ២- ទូរសព្ទម៉ាក iPhone 17promax ពណ៌ទឹកក្រូច ចំនួន ០១គ្រឿង , ៣- ទូរសព្ទម៉ាក oppo ចំនួន ០២គ្រឿង , ៤- ទូរសព្ទ ម៉ាក iPhone SE ចំនួន ០១គ្រឿង , ៥- កន្ត្រៃកាត់ដែក ចំនួន ០១ ,៦- ធុងទឹកកក ពណ៌ក្រហម ចំនួន ០១ , ៧- អាវយឺត ចំនួន ០១។
លោហ:ធាតុពណ៏លឿង ទម្ងន់ ៨តំម្លឹង ៥ជី មន្រ្តីជំនាញកងរាជអាវុធហត្ថ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញហេីយ! ខណៈជនសង្ស័យទាំង០៣នាក់ ត្រូវបានបព្ចូាទៅតុលាការ បន្តនិតិវិធីតាមផ្លូវ ៕






