អគ្គិភ័យឆេះលើកំពូលអគារខុនដូរមួយកន្លែង នៅខណ្ឌជ្រោយចង្វារ, សមត្ថកិច្ចកំពុងអន្ដរាគមន៍សង្គ្រោះ

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ មានករណីឆេះចេញពីលើកំពូលអគារខុនដូរមួយកន្លែង នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងចេញអន្ដរាគមន៍សង្គ្រោះយ៉ាងយកចិត្តទុកដាក់។
បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ គេឃើញមានផ្សែងខ្មៅខ្មួលខ្មាញ់ខ្លាំងនៅជាន់លើបំផុត នៃអគារខុនដូរ ខណៈមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕

You might also like