កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ និងថែទាំសុខភាពដល់យុវជនកម្ពុជា

​(ខេត្តជឺជាំង, ប្រទេសចិន)៖ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា គឺថ្ងៃទី០៧ និងទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាពិភាក្សាស្តីពីការអប់រំ និងសុខាភិបាល នៅក្នុងខេត្តជឺជាំង សាហរដ្ឋប្រជាមានិតចិន។
​ក្នុងបេសកកម្មនោះ លោក អ៊ុំ វុទ្ធទី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នអប់រំធំៗចំនួនពីររបស់ចិន រួមមាន៖
១. វិទ្យាស្ថានពហុបច្ចេកវិទ្យាជឺជាំងតុងហ្វាង Zhejiang Dongfang Polytechnic (ទីក្រុងវិនចូ)៖ ក្នុងកិច្ចប្រជុំជំរុញស្តង់ដារជំនាញថែទាំសុខភាព និងវេជ្ជសាស្ត្រ។
២. វិទ្យាស្ថានបច្ចេកវិទ្យា និងវិជ្ជាជីវៈថៃចូ Taizhou Vocational and Technical College (ទីក្រុងថៃចូ)៖ ក្នុងវេទិកាផ្លាស់ប្តូរ និងសិក្ខាសាលាសមាហរណកម្មឧស្សាហកម្ម-អប់រំ ដើម្បីបើកឱកាសឱ្យនិស្សិតកម្ពុជាសិក្សាលើជំនាញឱសថសាស្ត្រ (Pharmacy) និងថែទាំវេជ្ជសាស្ត្រ (Nursing)។
​កិច្ចប្រជុំទាំងពីរនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS), តំណាងសាកលវិទ្យាល័យអន្តរជាតិ (IU), ថ្នាក់ដឹកនាំស្ថាប័នអប់រំ-ការបរទេស និងមន្ទីរពាក់ព័ន្ធរបស់ភាគីចិន ព្រមទាំងសាស្ត្រាចារ្យ និងតំណាងក្រុមហ៊ុនជាច្រើនរូប។
​កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានគន្លឹះថ្មីមួយទៀតក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅកម្ពុជា ស្របតាមស្មារតីនៃចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕

You might also like