សម្ដេចប្រធានរដ្ឋសភាកម្ពុជា ផ្ញេីសារលិខិតចូលរួមរំលែកទុក្ខ គោរពជូនលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន និងជូនចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងក្រុមគ្រួសារដែលទទួលរងគ្រោះមហន្តរាយធម្មជាតិ
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតចូលរួមរំលែកទុក្ខ គោរពជូន លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃ យ៍សភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងជូនចំពោះ ក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងក្រុមគ្រួសារដែលទទួលរងគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយព្យុះទីហ្វុង ទឹកជំនន់ និងខ្យល់កួចដ៏កម្រ នៅតាមបណ្តាខេត្ត ភាគខាងត្បូងនៃខេត្តក្វាងស៊ី និងផ្នែកខ្លះនៃខេត្តហ៊ូប៉ីភាគខាងកើត ក៏ដូចជាគ្រោះរអិលបាក់ដីនៅខេត្តកានស៊ូភាគពាយព្យ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្ដេចសម្ដេចប្រធានរដ្ឋសភា សូមចូលរួមរំលែកទុក្ខដ៏ក្រៀម ក្រំបំផុត និងក្តីអាណិតអាសូរជាពន់ពេក ជូនចំពោះ លោកប្រធាន និងតាមរយៈ លោក ជូនចំពោះ ក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងក្រុមគ្រួសារដែលទទួលរងគ្រោះ ថ្នាក់ក្នុងគ្រោះមហន្តរាយដ៏អាក្រក់នេះ។
ក្នុងគ្រាដ៏លំបាកនេះ ឈរលើស្មារតីនៃសាមគ្គីភាពជាមួយប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន សម្ដេចសូមជូនពរដល់ពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ សូមទទួលបាននូវសេចក្តីសុខ និងមានប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗនេះ៕






