បង្ក្រាបក្រុមចោរហារយ មន្ត្រីជំនាញប្រមូលបានក្រុមជនសង្ស័យសរុបចំនួន១៧នាក់ ដែលសុទ្ធសឹងជាក្មេងវ័យជំទង់ មានអាយុចន្លោះពី១៤-១៩ឆ្នាំ
ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍អធិការរដ្ឋាននគរបាលស្រុកបាណន់បានបិទបញ្ចប់ការស៊ើបអង្កេត គិតត្រឹមនៅថ្ងៃទី១០ កក្កដា ក្នុងសំណុំរឿង «បង្ក្រាបក្រុមចោរហារយ» មន្ត្រីជំនាញប្រមូលបានក្រុមជនសង្ស័យសរុបចំនួន១៧នាក់ ដែលសុទ្ធសឹងជាក្មេងវ័យជំទង់ដែលមានអាយុចន្លោះពី១៤-១៩ឆ្នាំ ហើយភាគច្រើនជាកូនចៅអ្នកស្រុកបាណន់តែម្ដង ។ នេះបើតាមរបាយការណ៍ផ្លូវការ ។
តាមរយៈរបាយការណ៍អធិការស្រុកបាណន់ លោក ហេង បារាំង បានឲ្យដឹងថា ក្រុមជនសង្ស័យដែលធ្វើសកម្មភាព «លួចទ្រព្យសម្បត្តិ» ប្រជាពលរដ្ឋស្រុកបាណន់យ៉ាងកក្រើកកន្លងមកនេះ ត្រូវកម្លាំងរបស់លោកបង្ក្រាបតាមឃាត់ខ្លួនបានអស់ហើយ សរុបចំនួន១៧នាក់ ហើយសុទ្ធសឹងជាកូនចៅអ្នកស្រុកបាណន់នេះតែម្ដង ។ កិច្ចប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័័យមួយសំបុកនេះ ធ្វើឡើងដោយយោងតាមបណ្ដឹងជនរងគ្រោះឈ្មោះ ហេង ហ៊ុន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅចំណុចភូមិអន្លង់តាមី ឃុំឈើទាល ស្រុកបាណន់ និងជនរងគ្រោះឈ្មោះ ពេជ្រ គង់ នៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ។
តាមរយៈរបាយការណ៍ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណក្រុមជនសង្ស័យវ័យក្មេងទាំង១៧នាក់នោះ រួមមាន ៖ ១-ឈ្មោះ ធិន សុធាន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ២-ឈ្មោះផូ ភិរុន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ៣-ឈ្មោះ វិចិត្រ ចាន់ត្រា ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ៤-ឈ្មោះផៃ សារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ៥-ឈ្មោះរស្មី ច័ន្ទបូរី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ៦-ឈ្មោះផាន់ណា ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ៧-ឈ្មោះភុន ផានុន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ៨-ឈ្មោះហាត់ សីហា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិកំពង់អំពិល ឃុំកន្ទឺ១ ស្រុកបាណន់ ។
៩-ឈ្មោះរតនា កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ១០-ឈ្មោះភើយ សុផានណា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទូលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ១១-ឈ្មោះរ័ត្ន សីហា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ១២-ឈ្មោះឃុន ខេម ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ១៣-ឈ្មោះសិត ចន្ថា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ១៤-ឈ្មោះ ហាត់ វាស្នា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ១៥-ឈ្មោះថេម ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ១៦-ឈ្មោះឃុំ សុផាត់ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និង១៧-ឈ្មោះច័ន្ទ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិអង់ សង្កាត់អូរចា ក្រុបាត់ដំបង ។
បើតាមរបាយការណ៍ដដែលថា ក្រុមជនសង្ស័យទាំង១៧នាក់ បានផ្ដល់ចម្លើយសារភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានរួមគំនិតប្រព្រឹត្តអំពើ «ចោរកម្ម» គាស់ទម្លុះទម្លាយលំនៅឋាន ឬតូបលក់ដូរ លួចយកទ្រព្យសម្បត្តិ ឬគ្រឿងកំប៉ុងភេសជ្ជៈរបស់ប្រជាពលរដ្ឋមែន ។
ក្រុមជនសង្ស័យទាំង១៧នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន សួរនាំឡើយនៅអធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្តនីតិវិធី ៕






