ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច ប្រជុំបូកសរុបការងារ​ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច (West Coast) បានជួបជុំគ្នាប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបាននៅ​ឆមាស​ទី១ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅការងារថ្មីៗមួយចំនួនទៀត ឈានទៅបំពេញ​សកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

កិច្ចប្រជុំបានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយលោក​ ស​ សេរី​វិ​ចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច (West Coast)។ កិច្ចប្រជុំនេះ​ ក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានប្រចាំតំបន់ ប្រធាន​រដ្ឋទាំង៧ អនុប្រធានរដ្ឋ ប្រធានទីក្រុង និងសមាជិក សមាជិកា​ សរុបប្រមាណ​៣៦០រូប។

កិច្ចប្រជុំនេះ ក្រៅពីពិនិត្យលើសមិទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅ​សកម្ម​ភាពថ្មីហើយនោះ ក៏មានការប្រកាស​សេចក្តីសម្រេច ស្តីពី​ការ​កែសម្រួល​ តែងតាំងបំពេញ​បន្ថែម​ក្រុមការងារចំណុះ ក្រុម​ការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិចនៅសហរដ្ឋអាមេរិក៕

 

You might also like