បេីកឡាំប្រឺតាលឿនចាប់ហ្រ្វាំងមិនទាន់ជ្រុលបុកកន្ទុយរថយន្តកុងតឺទ័របត់ចូលផែ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែន ជ័យ ។
បុរសម្នាក់បេីកបរឡាំប្រឺតាលឿនមិនប្រយ័ត្នជ្រុលបុកកន្ទុយរថយន្តកុងតឺន័រដែលកំពុងបតចូលផែបណ្តាលឲ្យអ្នកបេីកបរឡាំប្រឺតារងរបួសធ្ងន់។
មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែបត់ចូលផែមួយកន្លែង ភ្លាមនោះក៏មានបុរសម្នាក់បេីកបរឡាំប្រឺតាធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលបុកចំកន្ទុយរថយន្តកុងតឺន័របណ្តាលឲ្យអ្នកបេីកបររងរបួសធ្ងន់ ចំណែករថយន្តកុងតឺន័របេីកចូលផែបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឡាំប្រឺតាសមត្ថកិច្ចធ្វេីការវាស់វែងនិងកំពុងស្រាវជ្រាវរករថយន្តមកដោះស្រាយគ្នា៕






