បុរសម្នាក់ត្រូវបានជនសង្ស័យចាក់និងកាំបិតជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ បន្ទាប់ពីបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ

(ភ្នំពេញ) ៖ បុរសម្នាក់ត្រូវបានជនសង្ស័យចា/ក់និងកាំបិ/តចុងស្រួ/ចជាច្រើនកន្លែងបណ្តាលឲ្យស្លាប់ បន្ទាប់ពីបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវលំជាប់ច្រាំងទន្លេ ភូមិក្រោលគោ ក្រុម៣ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមអ្នកឃើញហេតុការណ៍ បាននិយាយថា បុរសជនរងគ្រោះខាងបានដើរចេញពីមេីលប្រដាល ហេីយឃេីញប្អូនៗគាត់ត្រូវគេវាយ ក៏ដេីរចូលទៅឃាត់ និងជួយសម្របសម្រួល ស្រាប់តែមានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក បានចាប់គ្រាក់ ក ហេីយដកកាំបិ/តមុខស្រួចចា/ក់ជាច្រេីនកន្លែងទៅលើជនរងគ្រោះ រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ផ្ទះជនរងគ្រោះដេីម្បីធ្វេីការសួរនាំ និងទាក់ទងទៅជំនាញកោសកោសល្យវិច័យចុះមកត្រួតពិនិត្យសាកសព ៕

You might also like